បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, August 18, 2011

កម្រងរឿងខ្លី ៖ ថ្ងៃនេះ ថ្ងៃស្អែកនៅតែស្រឡាញ់អូន !






និពន្ធដោយ ៖
ហៀង ធារ៉ា
( ព្រះអាទិត្យតូច )
កម្រងរឿងខ្លី


       (…) កណ្តាលយប់ អាធ្រាត្រ ដ៏ស្ងាត់ជ្រងំ គ្រប់មនុស្ស សត្វ ទាំងឡាយ ចូលនិន្ទ្រាលង់ លក់អស់ ទៅហើយ នៅ ឡើយតែ សត្វចង្រិត កំពុងតែ យំកំដរខ្ញុំ ដែលកំពុង តែអង្គុយ សម្លឹង មើលវេហា ដ៏ខ្ពស់សន្លឹម ។ យូរៗខ្ញុំដក ដង្ហើមធំ ម្តង ព្រោះតែ អារម្មណ៍ខ្ញុំ នៅពេល នេះ រសាប់ រសល់ខ្លាំង ណាស់ ។ ពេលនេះ ខ្ញុំប្រឡងជាប់ បាក់ឌុប ហើយ ដូច្នេះ បញ្ហាជា​ច្រើន កំពុងតែ ចាក់ស្រេះ ពេញដើម ទ្រូងខ្ញុំឥត ល្ហែជា មួយនិង ដំណើរ ជីវិត របស់ខ្ញុំ ។ មុនដំបូង ខ្ញុំតែង តែគិត ថា ពេលខ្ញុំ ប្រឡងចប់ ខ្ញុំនឹងអាច បានទៅរៀន បន្តនៅ សកល វិទ្យា​ល័យ ជាមួយ ជំនាញ ដែលខ្ញុំ ស្រឡាញ់ ប៉ុន្តែអ្វីដែលខ្ញុំបាន គិតទុកបែរ ជារលាយ បាត់ទៅជា សុបិនមួយ ដ៏អាក្រក់​ ដែល ខ្ញុំបដិសេធ មិនទទួល យកមិនបាន ។  តើនេះជា ព្រហ្មលិខិត រឺគឺ ជាព្រេង វាសនា របស់ ខ្ញុំ តើខ្ញុំបាន ត្រឹមតែ ដេកស្រម៉ៃទេ មែនទេ ? តើខ្ញុំ គួរ តែប្រឆាំង នឹងព្រហ្ម លិខិតនេះ ដែរទេ ? សំណួរនេះ បានចាក់ ដោតក្នុង បេះដូងរបស់ ខ្ញុំ គិតពេញ មួយខែ បន្ទាប់ពី ខ្ញុំបាន ទទួល ព័ត៌ មាន ពីម្តាយ មីងបង្កើត របស់ខ្ញុំថា ខ្ញុំត្រូវ ទៅ រៀនយក ជំនាញ សណ្ឋាគារ មួយនៅ ខេត្តព្រះ សីហនុ ។ តើខ្ញុំគួរតែ បំភ្លេចនូវ ក្តី ស្រម៉ៃដ៏ ឆ្កួតរបស់ ខ្ញុំដែរទេ បើឪពុក ម្តាយរបស់ ខ្ញុំបាន រពឹង លើខ្ញុំរួច ទៅហើយ ថា ខ្ញុំនឹង មានការងារ ធ្វើដ៏៏ល្អ មួយ ក្រោយពី ខ្ញុំបញ្ចប់ ការ សិក្សា នៅទី នោះ  ។ គិតដល់ ត្រឹមនេះ ខ្ញុំក៏ដក ដង្ហើមធំម្តង ទៀត​ ព្រោះខ្ញុំមិន ដឹងថា ត្រូវឆ្លើយ ប្រាប់ ខ្លួន ឯងបែបណា ? ខ្ញុំងើប មុខ សម្លឹងទៅមើលព្រះចន្ទ ទាំងក្នុងចិត្តគិតពីបញ្ហាបី ដែលត្រូវដោះ ស្រាយ ៖ ទីមួយ គឺក្តី ស្រម៉ៃពី កុមារភាព ទីពីរ គឺ បំពេញ បំណងគ្រួសារ និងទីបីគឺ ចង់នៅ ក្បែរមនុស្ស ​ដែល ខ្លួន ស្រឡាញ់ ប៉ុន្តែទីបំផុត ខ្ញុំបានត្រឹម តែលឺសម្លេង ដក ដង្ហើមចេញ ចូល របស់ខ្លួន តែ ប៉ុណ្ណោះ ។
          ឱព្រះចន្ទ លើមេឃា អើយ ! ហេតុអ្វីក៏ យប់នេះអ្នក មិន បង្ហាញ កាយដ៏ ស្រស់ សោភា របស់អ្នក នៅលើ ទ្រនំដ៏ សុខសាន្ត បែបនេះ ? ឬមួយ ក៏អ្នកកំពុង តែពួនសំងំ សើច ចំអក អោយវាសនា របស់ខ្ញុំ ? ឬមួយក៏ អ្នកកំពុង តែមាន វិបត្តិ ដូចខ្ញុំ ដែរ ? ជីវិត របស់ អ្នក ជាជីវិត ដែលពោរ ពេញទៅ ដោយពន្លឺ មិនដូច ដំណើរ ជីវិត របស់ខ្ញុំទេ ដំណើរ ជីវិតដែល ពោរពេញ ទៅដោយ ភាព អាប់អួរ ។ ខ្ញុំមិនអាច សម្រេចនូវ អ្វីដែល ខ្ញុំប៉ង ប្រាថ្នា បាន ព្រោះតែ សេដ្ឋកិច្ច គ្រួសារ ។
          ឱវាយោ រាត្រីដ៏ ត្រជាក់ អើយ ! សូមអ្នក ជួយនាំខ្យល់ បរិសុទ្ធរ បស់អ្នកទៅក្រសោប កាយមនុស្ស ស្រីដែលខ្ញុំ ស្រឡាញ់ ហើយខ្សឹប ប្រាប់នាង ផងថា ខ្ញុំនឹក នាងខ្លាំង ណាស់ តើនាង មាននឹក ដល់ខ្ញុំ វិញទេ ? តើនាងមាន ដឹងទេ ថា ខ្ញុំត្រូវឃ្លាត ឆ្ងាយពី នាងនោះ ? ខ្ញុំចង់ អោយនាង ដឹងខ្លាំង ណាស់ពី ទំហំនៃក្តី ស្រឡាញ់ របស់ខ្ញុំ ពីជម្រៅ ចិត្តរបស់ ខ្ញុំនិង ទុក្ខលំបាក របស់ខ្ញុំ នៅពេល នេះ ។
          ឱស្រមោល ផ្កាយលើ មេឃា ដ៏តូចច្រឡឹង អើយ ! សូម អ្នកជួយ បង្ហាញនូវ ក្តី ស្រឡាញ់ និងទំហំ នៃការនឹក របស់ខ្ញុំ អោយនាង បានឃើញ តាមរយៈ ពន្លឺដ៏ត្រចង់ របស់ អ្នកផង ។ មានតែអ្នក ទេដែល ដឹងពីក្តី វិបត្តិរបស់ ខ្ញុំនៅ ពេលនេះ ។
          យប់កាន់ តែជ្រៅ សម្លេងសត្វ ចង្រិតកាន់ តែស្ងាត់ទៅ បន្តិចម្តងៗ ខ្ញុំនៅតែ មិន មាន វិធីដោះ ស្រាយ បញ្ហានៅ ទាំង ឡាយនៅ ចំពោះមុខ បានទៀត ។ ខ្ញុំក៏សម្រេច ចិត្ត ចូល គេង ទាំងមិន អស់ចិត្ត ជាមួយព្រះចន្ទ យប់នេះ ហើយអារម្មណ៍ នៅតែ រសាប់ រសល់ ពេល មួយ យប់ ។
          ព្រលឹមថ្ងែ ថ្មីជាថ្ងែ ដែលខ្ញុំត្រូវ ចាកចេញ ពីផ្ទះ ដើម្បី ទៅរៀន បន្ត យកជំនាញ សណ្ឋាគារ នៅខេត្ត ព្រះសីហនុ ទាំងដែល ខ្ញុំមិនបាន ស្រឡាញ់ វាសូម្បី តែបន្តិច ប៉ុន្តែ ខ្ញុំត្រូវ តែតែ ធ្វើ ចិត្តទៅរៀន អោយបាន ពូកែ ព្រោះខ្ញុំ មិនចង់ អោយ ឪពុកម្តាយ របស់ ខ្ញុំពិបាក ចិត្ត ម៉្យាង គ្រួសារ របស់ខ្ញុំពុំ មានប្រាក់ ដើម្បីអោយ ខ្ញុំរៀន​ នៅ ទីក្រុងភ្នំពេញ នោះ ទេ ដូច្នេះវាជា ជម្រើស ដ៏ល្អសម្រាប់ ដំណើរជីវិត របស់ខ្ញុំ ទៅ អនាគត ។ ថ្ងៃនេះ មាន មនុស្សជា ច្រើនបាន មក ជូន ដំណើរខ្ញុំ នៅខាងមុខផ្ទះ រួមទាំង លោកតា ពុក ម្តាយ ខ្ញុំ ផងដែរ ។ នេះ ជាទិដ្ឋភាព មួយដែល ធ្វើអោយ ខ្ញុំ រឹតតែ មិន ចង់ចាក ចេញ ទៅឆ្ងាយ ពីផ្ទះ សោះ ។ ខ្ញុំស្ពាយសាក់កាដូដើរទៅជម្រាប លា លោកតារបស់ខ្ញុំ គាត់បាន អោយពរ ខ្ញុំជាច្រើន ហើយខ្ញុំក៏ ឆ្ពោះទៅឪពុក ម្តាយរបស់ ខ្ញុំ ដើម្បី និយាយ ពាក្យលា ទៅពួក គាត់ ប៉ុន្តែភ្លាម នោះ ខ្ញុំបែរជា ឈរធ្មឹង និយាយ អ្វីក៏ មិនចេញ អួល ដើមករ ចំណែកទឹកនេត្រា រត់ប្រដេញ គ្នាក្នុង ភ្នែក ខ្ញុំ ព្យាយាម ទប់ទឹកភ្នែក របស់ខ្ញុំ ហើយព្យាយាម និយាយ ពាក្យ ជម្រាប លាពុក និងម៉ែ ទាំងសម្លេង រអាក់ រអួល ។​ ខ្ញុំគេចមុខ ដើរ ឡើងឡាន បន្សល់ទុក អោយពួក គាត់ឈរ សម្លឹង មើលខ្ញុំ ទាំងពាក្យ ជូនពរអោយ ខ្ញុំសុខ សប្បាយ ពេលធ្វើ ដំណើរ ខិត ខំរៀនសូត្រ ឧស្សាហ៍ព្យាយាមនឹងការងារ ហើយធ្វើខ្លួនជា សិស្សល្អ ក្នុង សាលា ។ ខ្ញុំលួច សំងំទប់ ទឹកភ្នែក ក្នុងឡាន ពេលលឺ សម្លេងគាត់ ជូនពរ ហើយ ខ្ញុំប្រឹង ប្រាប់ ខ្លួន ឯងថា ៖
         « ឯងជា កូនប្រុស ឯងមិន អាចអោយ ទឹកភ្នែក ដ៏មាន តម្លៃ ស្រក់ ព្រោះតែ រឿង ឃ្លាត ឆ្ងាយផ្ទះ បន្តិច បន្តួច នោះទេ ! ឯង ត្រូវតែ ញញឹមដាក់ ពួកគាត់ ពេលនេះ ពួកគាត់ កំពុងតែ លើកដៃ រាដាក់ ឯងហើយ ! ឆាប់ញញឹម ភ្លាមទៅ អានរៈឆ្កួត !»
          សម្លេង ម៉ាស៊ីនបាន ចាប់ផ្តើម បន្លឺឡើង ខ្ញុំក៏ងាកមុខ ចេញទៅ តាមកញ្ចក់ ឡាន សម្លឹង មនុស្ស ដែលមាន វត្តមាន នៅទីនោះ ដែលកំពុង តែញញឹម ដាក់ខ្ញុំទាំង លើក ដៃ រេជា សញ្ញាលា ចំណែក ខ្ញុំក៏ប្រឹង លើកដៃ លាទាំង ញញឹម ទៅពួក គាត់វិញ ប៉ុន្តែពេល ឡានចេញ ផុតមិន ទាន់បាន ប៉ុន្មានផង ទឹកភ្នែក របស់ខ្ញុំក៏ចាប់ ផ្តើម ស្រក់ចុះ ព្រោះតែ ខ្ញុំមិន អាចទប់ វា តទៅ ទៀតបាន ខ្ញុំក៏បង្ហូរ វាចុះ ដើម្បី អោយ ចិត្តរបស់ខ្ញុំ បានធូរ ស្បើយ ជាងមុន ។ ឡានបាន បើកផុតវិទ្យាល័យ ហ៊ុនសែន តាំងគោត ទើបខ្ញុំលើក ម្រាមដៃ លួច ជូត ទឹកភ្នែក ហើយ សន្យាថា​ មិនយំ តទៅ ទៀត នោះទេ ។ ខ្ញុំងាក មើល វិទ្យាល័យ ដែល ខ្ញុំ ធ្លាប់រៀន ជាល់កចុង ក្រោយ ។ លាហើយ ថ្នាក់រៀន ដែល ខ្ញុំធ្លាប់ រៀន លាហើយ លោកគ្រូ អ្នកគ្រូ ដែល ខ្ញុំធ្លាប់ រៀនជាមួយ ខ្ញុំសូមលា មួយរយៈ មិនដឹង ជាពេល ណា ខ្ញុំបាន មកជួប អ្នកវិញទេ ? លា ហើយ ភូមិថ្លា កំណើត ស្នេហ៍ លាហើយ ម្ចាស់ចិត្ត ខ្ញុំលាតែ កាយទេ ប៉ុន្តែចិត្ត និងបេះដូង របស់ ខ្ញុំគឺទុក នៅជាមួយ អ្នកជានិច្ច ។ ឱភូមិ តាំង គោក អើយ! សូមអ្នក ជួយកត់ ត្រាចំណារ បេះដូង របស់ ខ្ញុំទុក អោយនារី ម្នាក់ដែល ខ្ញុំ ស្រឡាញ់ ផង​ ថា ខ្ញុំលាហើយ ។ មិន​យូរ នោះទេ ត្រឹមតែ ពីរឆ្នាំ ខ្ញុំប្រាកដ ជាត្រលប់ មករកអ្នក វិញហើយ ខ្ញុំនឹង ប្រាប់អ្នក ថា ខ្ញុំស្រឡាញ់អ្នក ។ សូមអោយ អ្នកតា តាំងគោគ ជួយមើល ថែរក្សា ឃុំគ្រង គ្រួសារ របស់ខ្ញុំ អោយជួប តែ សុភ មង្គល សេចក្តីសុខ និង សុវត្តិភាព គ្រប់ទិន ទិវាផង ។
          គិតដល់ ត្រឹមនេះ សម្លេងមួយ ក៏បាន ហៅដាស់ អារម្មណ៍ របស់ខ្ញុំ អោយ ភ្ញាក់ពី ការ ស្រមើ ស្រម៉ៃ ភ្លាមមួយ រំពិច ៖
          « នែ​បងនរៈ ! ហេតុអ្វីក៏បងមកអង្គុយនៅទីនេះទៅ វិញ ? ទៅរាំជាមួយខ្ញុំទៅណា !
          ខ្ញុំសម្លឹងមើលមុខប្អូនស្រីរបស់ខ្ញុំ ហើយតបសម្តី ៖
          « ឯងទៅរាំជាមួយបងមុំ និងបងលីទៅ ! បងអត់រាំទេ»
          « ហេតុអីក៏បងអត់រាំ ? មួយឆ្នាំមានតែម្តងទេ​ ហើយបងក៏មិនសូវបានមក លេងផ្ទះ ញឹកញាប់ដែរ ! បង គួរតែទៅរាំជាមួយខ្ញុំទៅ ទើបសប្បាយជុំគ្នា ! »
          « បងមានអារម្មណ៍ថាមិនស្រួយខ្លួនសោះ ដូច្នេះបងអត់ចង់រាំនោះទេ !  ឯងឆាប់ទៅ រាំជាមួយបងមុំ និងបង លីទៅ ! កុំអោយពួកគាត់ឈរចាំ ! ឆាប់ទៅ ! »
          ប្អូនស្រីរបស់ខ្ញុំនៅតែទទូចដាក់ខ្ញុំ ៖
          « ប៉ុន្តែបងលី និងបងមុំថា ចង់រាំជាមួយបងឯង ទើប គាត់អោយខ្ញុំមកហៅបង ទៅ ហ្នឹងណា ! ទៅរាំជាមួយពួក គាត់បានពីរបីបទសិនណា​ ! »
          « ប៉ុន្តែបងពិតជាអត់ស្រួលខ្លួនពិតមែន ! ឯងឆាប់ ទៅរាំវិញទៅ ហើយប្រាប់គាត់ថា​ បងនៅចាំកន្លែងដងទង់ នេះ ! »
          ធីតាប្អូនស្រីរបស់ខ្ញុំសម្លឹងមើលមកខ្ញុំទាំងកែវភ្នែក ចម្លែក ហើយពោលមកកាន់ ខ្ញុំថា ៖
          « អញ្ចឹងខ្ញុំទៅរាំជាមួយបងលី និងបងមុំវិញហើយ ណា ! ពេលបងត្រលប់ទៅផ្ទះវិញ ហៅខ្ញុំផង ! »
          « មិនអីទេ ! បងចាំឯងនៅទីនេះ ! ចាំទៅផ្ទះទាំងអស់ គ្នា ! ឆាប់ទៅ ! កុំអោយពួក គាត់ចាំយូរពេក ! »
          « ចាស បង ! »
          ប្អូនស្រី របស់ខ្ញុំ ក៏ត្រលប់ ទៅរាំវិញ ខ្ញុំសម្លឹង មើលទៅ នាងដែល កំពុងតែដើរ ចូល ទៅ ក្នុងវង់ រាំវង់ជា មួយបង មុំ ដែល ជាបង ស្រីជីដូន មួយរបស់ខ្ញុំ ។ សម្លេង បាសលឺលាន់ រំពង ពេលបរិវេណ វត្តថ្លា មនុស្សម្នា ជាច្រើន កំពុងតែឡក ឡាំរាំ តាមចង្វាក់ ភ្លេងយ៉ាង សប្បាយ ក្នុងឱកាស បុណ្យចូល ឆ្នាំខ្មែរ ។ ខ្ញុំបានត្រលប់ មកលេង ស្រុកកំណើត ម្តងទៅ បន្ទាប់ពី រយៈ  ពេលប្រាំ មួយខែ ដែលខ្ញុំ បានទៅ រៀនជំនាញ នៅខេត្ត ព្រះសីហនុ ។
យប់នេះ ជាយប់ចូល ឆ្នាំខ្មែរថ្ងៃ ទីមួយ បងស្រី របស់ខ្ញុំ បាន បបួលខ្ញុំ និង ប្អូនៗជាច្រើន ទៀត ដើម្បី មក រាំលេងជា មួយគ្នា នៅវត្តថ្លា ។ ខ្ញុំបាន ទូរស័ព្ទ ទៅ បបួល មនុស្ស ស្រី ម្នាក់ ដែលខ្ញុំ តែងតែ នឹកជា រៀង រាល់ថ្ងៃ ប៉ុន្តែនាង បដិសេធ ថា នាងមិន ចង់នោះ ទេ ។ ហេតុ អ្វីក៏ ពេលខ្ញុំ មកដល់ វត្តមិនទាន់ បានប៉ុន្មាន ផង ស្រាប់តែ បានឃើញ នាងស្ថិត នៅក្នុងបរិ វេណ វត្តថ្លាដែរ ? រឺមួយ ក៏នាង មិនចង់ មកជា មួយខ្ញុំ ? ខ្ញុំក៏ លើកទូរស័ព្ទ តេ ទៅ នាងម្តង ទៀត តែ នាងមិន លើក ហើយ បែរជា អោយម្តាយ របស់នាង ជាអ្នកលើក ទទួល ទូរស័ព្ទ ខ្ញុំទៅវិញ ។ មិនត្រឹម តែបដិសេធ ការបបួល របស់ ខ្ញុំនោះទេ សូម្បីតែ ទូរស័ព្ទ ខ្ញុំក៏នាង មិនចង់លើក ហេតុ អ្វីក៏ នាងផ្លាស់ ប្តូរច្រើន បែបនេះ ? រឺមួយ រឿងដែល មិត្តភ័ក្ក របស់ខ្ញុំ ប្រាប់ថា នាង មានសង្សារជា និសិត្ស ឆ្នាំទីបី ដែលជួល ផ្ទះជិត គ្នានោះជា រឿងពិត ? បើសិន ជាការពិត មែននោះ តើនាង ទុកខ្ញុំ ជាអ្វីទៅ ?
          ខ្ញុំអង្គុយ មើលនាងពី ក្រោយ ដែលនាង ស្លៀកពាក់ អាវយឺត ពណ៍ខ្មៅ ហើយ អង្គុយ លើកំណាត់ ឈើធំ មួយ ។ នាងមិន ដឹងថា​ ខ្ញុំនៅ អង្គុយពី ក្រោយនាង នោះទេ ខ្ញុំបាន ទូរស័ព្ទ ទៅនាងម្តងទៀត ប៉ុន្តែនាង នៅតែមិន លើក ហើយ អោយម្តាយ របស់ នាង ជាអ្នកលើក ទទួល ទូរស័ព្ទ ខ្ញុំរហូត ។ ទង្វើដែល នាងធ្វើ ដាក់ខ្ញុំ បែបនេះ ដូចជា ដំ កម្ទេចបំបែក បេះដូងដ៏ បរិសុទ្ធរ បស់ខ្ញុំ អញ្ចឹង ។ តើនាង មានដឹងទេ ថា ខ្ញុំ នឹកនាង ប៉ុណ្ណា ? គ្រប់ពេល ដែលខ្ញុំ អង្គុយ រៀន​ គ្រប់សកម្ម ភាព ដែលខ្ញុំ កំពុង ធ្វើការ តែង តែ មានរូប នាង ជានិច្ច ។​ រឺ មួយ ខ្ញុំជា អ្នកក្រ ទើបនាង មិនចង់ និយាយ មួយខ្ញុំ តើបុរស ម្នាក់ នោះ  គេសង្ហារ ហើយមាន ជាងខ្ញុំ ណាស់ មែនទេ ?
          ឱក្តីស្នេហ៍ ដ៏បរិសុទ្ធ អើយ !  ពេលនេះ អ្នកគ្មាន តម្លៃ សម្រាប់ គេនោះទេ អ្នកបាន ត្រឹមតែជា មនុស្ស ដែល គេមិន ខ្វល់ខ្វាយ ហេតុអ្វី ក៏អ្នក នៅតែ នឹកគិត ដល់គេ ទៀត ?
          ខ្ញុំបាន ត្រលប់មក ផ្ទះវិញ ជាមួយបង ស្រីជីដូន មួយ និងប្អូនៗ របស់ខ្ញុំ ។ ពេញមួយ យប់ ខ្ញុំដេក មិនលក់ សោះ ព្រោះតែ អារម្មណ៍ នៅតែនឹក ដល់រឿង នាង ជានិច្ច ។ នេះឬ ជា លទ្ធផល សម្រាប់ ក្តីស្រឡាញ់ ដែលខ្ញុំ ខំរក្សា ទុកនោះ ?

សូមរងចាំទស្សនាវគ្គបន្ត...................!



         

No comments: