បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, November 1, 2012

សួនកំណាព្យ ៖ ក្រមុំកំពតចតបេះដូងកម្លោះបាត់ដំបង





ក្រមុំកំពតចតបេះដូងកម្លោះបាត់ដំបង
(បទពាក្យប្រាំបី)​

-បងអ្នកដូនញ៉ែមនាស្រុកបវេល
ចិត្តគ្មានមន្ទិលពេលជួបវល្ខ័ក
ម្លិះរួតទូកមាសបងស៊ូចិត្តស្ម័គ្រ
អូនជាអន្ទាក់ចំណតបេះដូង ។

-ខេត្តកំពង់សោមអនុស្សាវរីយ៍
បងនិងឆវីជួបគ្នាដំបូង
ញញឹមសែនស្រស់ឆក់យកបេះដូង
ឲ្យធ្លាក់អណ្តូងស្នេហ៍ស្រស់ពិសី ។

- គ្រប់ពេលវេលានឹកតែអូនមួយ
យប់ថ្ងៃគេងព្រួយព្រោះចង់បានស្រី
ធ្វើជាគូរគ្រង់សាងស្នេហ៍ភក្តី
ស្រឡាញ់លុះក្ស័យគ្មានថ្ងៃបំភ្លេច ។

- នឹកថ្ងៃឆ្លងឆ្នាំកន្លងថ្មីៗ
នឹករាល់អ្វីៗមិនអាចបំភ្លេច
ស្នាមជើងពីរនាក់នៅដាមលើខ្សាច់
បងចាំជានិច្ចរាល់អនុស្សា ។

- បារមីយាយម៉ៅសូមជួយចាំផង
យើងសច្ចាផ្សងទាំងពីរកាយា
ស្រឡាញ់រហូតមិនប្រែចិន្តា
លុះអស់សង្ខារស្នេហាអមតៈ ៕

ក្រុងព្រះសីហនុ
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១២
និពន្ធដោយ ៖ ហៀង​​ ធារ៉ា
(ព្រះអាទិត្យតូច)
រក្សាសិទ្ធិ



No comments: