បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

រឿងកំប្លែង / Funny


Promotion ពិសេស
          មានគ្រួសារមួយបានធ្វើដំណើរទៅលេងក្រុងព្រះសីហនុ ពេលត្រឡប់មកវិញ ពួកគេបាន ទិញវត្តុអនុស្សាវរីយ៍ជាច្រើនផ្ញើឪពុកម្តាយរបស់គេ ។ ពេលយកកាដូទាំងនោះមកជូនគាត់ ស្រាប់ តែគាត់លាន់មាត់ថា ៖
            « ពុទ្ធោអើយកូន ! ទៅទិញរបស់អីអញ្ចឹងៗ នាំតែអស់លុយច្រើនទេ ! ម៉ែមើលតាម ទូរទស្សន៍លឺថា មានការបញ្ចុះតម្លៃច្រើនណាស់ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ ! ទិញរបស់​ អញ្ចឹងៗ វាថោកជាងកូន ! »
            ពេលនោះ ស្រាប់តែចៅរបស់គាត់អាយុមិនបាន ៨ ឆ្នាំផងលាន់មាត់ឡើងថា ៖
           « មែនហើយលោកយាយ ! ពេលខ្ញុំជិះឡានកាន់ភ្នំពេញណា ខ្ញុំឃើញគេ បញ្ចុះតម្លៃច្រើន ណាស់ ដូចជាមន្ទីរពេទ្យ តម្លៃត្រឹមតែ 100$ ប៉ុន្តែដេងបានពីរនាក់ណា លោកយាយ ! ខ្ញុំគិតថា វាថោកសាកសមនឹងចិត្តលោកយាយណាស់ !
           « អុញមើលវា និយាយ !  
( គ្រាន់តែជារឿងកប្លែងប៉ុណ្ណោះ សុំទោសទុកជាមុន ! )
________________________________
Call ច្រឡំលេខ

             មាននារីកំពុងតែស្លន់ស្លោ ដៃកាន់ទូរស័ព្ទស្រែករកលេខគ្រូពេទ្យ​ ព្រោះប្តីរបស់គេកំពុងតែ មានជំងឺធ្ងន់ធ្ងរត្រូវការគ្រូពេទ្យមកមើលជាបន្ទាន់ ។ នាងបានទាញក្រដាសតូចមួយមកមើលលេខ រួចចុចទៅតាមលេខនោះ ។ ម្ចាស់លេខទូរស័ព្ទបានស្វាគមន៍យ៉ាងកក់ក្តៅថា ៖
          » អរុណសួស្តី វត្តមាស ! អាចារ្យខ្មោចកំពុងតែនិយាយ ! មានអ្វីអោយខ្ញុំជួយបានទេ ?
          » ប្តីខ្ញុំមានជំងឺធ្ងន់ណាស់ តើជួយបានទេ ?
          » អូហ៍ ! សុំទោសផង ! ខ្ញុំទទួលតែការកក់ណាដែលស្លាប់ទេ ខ្ញុំមិនទទួលអ្នកដែលឈឺទេ!
          » អត់ទោស ! នេះជាលេខទូរស័ព្ទមន្ទីរពេទ្យមែនទេ ?
          » បាទ មិនមែនទេក្មួយ ! ខ្ញុំជាអាចារ្យខ្មោចទេ !
          » អូយ៍ សុំទោស ! ច្រឡំលេខហើយ ! ប្តីខ្ញុំមិនទាន់ស្លាប់ទេ ! សុំទោសលោកអាចារ្យ !
          » បាទ មិនអីទេ ! តែបើប្តីស្លាប់ពេលណា Call មកបានគ្រប់ពេល ! យើងមានសេវាកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ !
          » ឆ្កួត.........................!
          » ប្រាប់ហើយថា អាចារ្យខ្មោច មិនមែនពេទ្យឆ្កួតទេ !
         » ខ្ញុំថា តាអាចារ្យឯងឆ្កួត !
         » អូហ៍ យល់ហើយ !


គ្រូទាយ និងបុរសម្នាក់

         បុរសម្នាក់កំពុងតែអង្គុយទល់មុខជាមួយគ្រូទាយដើម្បីអោយគ្រូទាយ មើលពីអនាគតគាត់៖ 
          គ្រូទាយ ៖ តាមជើងលេខចៅឯង ឃើញថា អនាគតចៅឯងនឹងមានលុយចាយរាប់មិនអស់ ចំនែកគូព្រេងរបស់ចៅក៏ស្រស់សោភា អនាគតចៅឯងគឺមើលតាមជើងលេខ ដូចជាភ្លឺស្វាងណាស់ 
          បុរស ៖ ចុះបើនិយាយពីចិត្តខ្ញុំទៅអនាគតវិញ យ៉ាងម៉េចដែរ លោកតា ?
          គ្រូទាយ ៖ អើ ! មើល៍ ! តាមើលសិន ! បើតាមមើលពីមុនចៅឯងជាមនុស្សចិត្តដាច់បន្តិច ហើយមែនទេ ?
          បុរស ៖ អ្នកណាថា លោកតា ?
          គ្រូទាយ  ៖ គឺតាមើលតាមជើងលេខនឹងណា ?
           បុរស ៖ ជើងលេខលោកតាមើលកុហកហើយ ! ពីមុនខ្ញុំជាមនុស្សចិត្តល្អណាស់ ! ខ្ញុំធ្លាប់ រំលោភកូនក្រមុំ ប៉ុន្តែខ្ញុំមិនដែលសម្លាប់ទេ ! ចំនែកម្សិលមិញខ្ញុំបាន ទៅចាប់ រំលោភកូនអ្នកភូមិម្នាក់ ហើយសម្លាប់តាមក្រោយ នោះទើបហៅថា ចិត្តដាច់ ! គ្រូទាយដូចលោកតា ទាយមិនឆុតទេ​ ! ខ្ញុំទៅ វិញហើយ !
           គ្រូទាយ ៖ អុញ..........................មើល៍វា !
        
 
__________________________



បែកគ្នាយ៉ាងណាទើបមិនឈឺចាប់

                  មានយុវតីពីរនាក់កំពុងតែអង្គុយស្តាប់បទចម្រៀងយ៉ាងពិរោះរដំជាមួយទូរស័ព្ទក្នុងដៃ ។ ក្នុងចំណោមយុវតីទាំងពីរ មានយុវតីម្នាក់ស្តាប់បទចម្រៀងជាមួយភាពស្រពាប់ស្រពោន ទឹកមុខ អាចបញ្ជាក់ពីអារម្មណ៍នាងបាននៅពេលនេះ ។ មិត្តរបស់ក៏សួរ ពេលឃើញទឹកមុខស្រី ៖
              - នែ៎ អាដែន ! ចម្រៀងពិរោះសឹងអី ម៉េចបានជាឯងធ្វើមុខជូរអញ្ចឹង ?
              អាដែនជាមិត្តក៏បានតបទៅមិត្តភ័ក្កទាំងទឹកមុខនឹងនរ ៖
              - យើងសួរឯងទៅចុះ ! បើមានមនុស្សពីរនាក់កំពុងតែស្រឡាញ់គ្នា ស្រាប់តែគេសុំបែក តើឯងធ្វើយ៉ាងណាទើបមិនឈឺចាប់ ? ឯងប្រាប់ខ្ញុំបានទេ ?
             - ឯងនេះល្ងង់ណាស់ ! បើពេលណា គេពោលពាក្យបែកដាក់ឯង ឯងគ្រាន់តែរត់ទៅពេទ្យ ហើយចាក់ថ្នាំស្ពឹកទៅ វាប្រាកដជាមិនឈឺចាប់នោះទេ !
            


_____________________________________


លេខពិសេស !
            ហេងជាយុវជនម្នាក់ដែលមិត្តរួមសាលារបស់គេតែងតែសរសើរថា គេជាមនុស្សសុភាពរាប សារ ចេះគោរពលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្ក ហើយជាសិស្សពូកែទៀតផង ។ គេមិនសូវនិយាយលេង ជាមួយអ្នកណាទេ ជាពិសេសស្រីៗ តែថ្ងៃមួយ ពេលដែលចេញពីថ្នាក់រៀន កម្លោះបានដើរទៅប៉ះ នារីម្នាក់ដែលមានរូបឆោមស្រស់ស្អាត ដែលធ្វើអោយនាយសម្លឹងមើលនាងមិនដាក់ភ្នែក ។ ពេល នោះ ហេងបាននិយាយពាក្យសុំទោសទៅកាន់នាង ប៉ន្តែនាងមិននិយាយអ្វីតបទេ នាងបែរជាមាន ទឹកមុខក្រម៉ូវ ហេងក៏ដកក្រដាសជាមួយប៊ិច រួចសួរទកាន់ធីតាថា ៖
        - សុំស្គាល់លេខទូរស័ព្ទផងបានទេ ?
        សម្តីកម្លោះនិយាយញាប់ៗ ហើយត្រដិតទៀតផង ធីតាក៏តបវិញ ៖
        - ខ្ញុំប្រើ ០១៦ គឺ ០១៦ និយាយមួយៗ ប្រយ័ត្នបែកមាត់ !
        ហេងកត់ត្រាតាមធីតានិយាយទាំងអស់ ទើបលាន់មាត់ថា​៖
       - អូ.....! លេខពិសេសមែន ! យប់នេះ ខ្ញុំនឹងសុំអ្នកគ្រូពេទ្យរបស់ខ្ញុំ តេទៅលេងនាងហើយ​! ០១៦ និយាយមួយ ៗ ប្រយ័ត្នបែកមាត់ ! ហ្អាសៗៗៗ........ប្រើលេខឡូយមែន​!
       ហេងក្រោកដើរចេញទៅជាមួយក្រដាសក្នុងដៃ ទាំងនិយាយម្នាក់ឯង ធីតាតាមសម្លឹងចរិកនាយ រួចលាន់មាត់តាមក្រោយ ៖
        - អុញ ! សម្លុតចំមនុស្សវិកល់ចរិក !
______________________________________