បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

ព្រឹត្តិការណ៍ / Event

ថ្ងៃខួបកំណើតដ៏អស្ចារ្យរបស់លោកគ្រូខ្ញុំ

          ថ្ងៃ សៅរ៍ ទី ០៧ ខែ ឧសភា ឆ្នាំ ២០១១ វេលាម៉ោង ១២ និង ១០ នាទី មានព្រឹត្តិ ការណ៍ដ៏ ភ្ញាក់ផ្អើល មួយ បាន កើត ឡើងនៅ ក្នុង ថ្នាក់ Front Office របស់ខ្ញុំ ។ ពួក យើងទាំង អស់គ្នាបាន រៀប ចំកម្មវិធី មួយដើម្បី លោក គ្រូម្នាក់ របស់ពួក យើងទាំង អស់គ្នា ។ នោះគឺ ពិធីខួប កំណើត របស់ គាត់ ។ គាប់ជួន ពេលនោះ សិស្ស ពីរផ្នែក របស់ សាលា សណ្ឋាគារ ដុនបូស្កូ បានចុះទៅ សិក្សានៅ សណ្ឋាគារ សុខាខេត្ត ព្រះសីហនុ រហូតដល់ម៉ោង ១២ ទើប ត្រលប់មកវិញ ។ ពេលនោះម្នាក់ៗ ពិតជា អស់កំលាំង ខ្លាំងណាស់ រួមទាំង លោកគ្រូ អ្មកគ្រូ របស់យើង ផងដែរ ។ គ្រាន់តែឃើញ គាត់ចុះ ពីលើ ឡានភ្លាម មិត្តភក្ក័ របស់ ខ្ញុំទាំង អស់បាន រៀបចំ កម្មវិធីយ៉ាង ស្ងាត់ស្ងៀម បំផុត ហើយពួក គេជាអ្នកអោយ ខ្ញុំនាំលោក គ្រូទៅ ក្នុងបន្ទប់រៀន ។ ពេលនោះ ខ្ញុំក៏បាន គៀកដៃ របស់ គាត់ ហើយ និយាយ ប្រាប់គាត់ថា « កូនសិស្ស របស់លោក គ្រូវាយ គ្នាក្នុង សាលា » គាត់ ក៏បានទៅ តាមខ្ញុំយ៉ាង លឿន ហើយសួរខ្ញុំថា មូលហេតុ អ្វីបានជា ពួកគេ​វាយ គ្នា ? ខ្ញុំក៏ចេះ តែរក ពាក្យ ដោះសារ រហូតនាំ គាត់ដល់ បន្ទប់រៀន ។ គ្រាន់តែ គាត់បើក ទ្វារភ្លាម ភាពភ្ញាក់ ផ្អើលក៏បាន ឆក់ដើម ទ្រូង របស់គាត់ អោយរំភើបមួយ រំពេច ព្រោះរូបភាព នំខេកតូចមួយ ជាមួយនឹង ពន្លឺទៀន បំភ្លឺ លាយ ឡំនឹង សម្លេង ចម្រៀង ជូនពររបស់ កូនសិស្ស សំនប់ទាំង អស់ របស់គាត់ ។ ខណៈពេល នោះ គាត់ ពិត ជា រីករាយ ខ្លាំងណាស់ ព្រោះតែគាត់ មិននឹក ស្មានថា មាននរណា ម្នាក់ដឹងពី ថ្ងៃដ៏វិសេស នេះ ទេ ។
            បន្ទាប់មកពួកយើងក៏អោយគាត់បួងសួងនិង អធិដ្ឋាននូវអ្វីដែលគាត់ចង់បាន ហើយពន្លត់ ទៀន ។ ក្រោយពី ពន្លត់ ទៀនហើយ គាត់បាន និយាយពី អារម្មណ៍ដែល មានចេញ ពីចិត្តគាត់ផ្ទាល់ ហើយ គាត់បាន និយាយទៀតថា « ពេលនេះ មិនដឹងថា បេះដូងរបស់ គាត់នៅ ខាងណា នោះទេ »  ពួកយើងក៏សើច ហើយជូនពរគាត់ជាមួយនឹង កាដូតូចៗ បន្ថែមដែល ចេញពីទឹក ចិត្តកូន សិស្សផ្ទាល់ ចំពោះគាត់ ។ គ្រប់គ្នាពិតជាសប្បាយខ្លាំងណាស់នៅថ្ងៃនេះ ។ 
            លោកគ្រូបានកាត់នំជាច្រើនចំណែកដើម្បីចែកអោយពួកយើងទាំងអស់គ្នា ។ ពេលនោះ ពួក យើងបានយកនំទៅចែកគ្នា អ្នកខ្លះយកទៅលាបលើកមុខមិត្តភក្ក័ អ្នកខ្លះហូប អ្នកខ្លះក៏លាបមុខ លោកគ្រូ ហើយនិយាយជូនពរគាត់តាមក្រោយ ។ ថ្ងៃនេះ មិត្តភក្ក័ទាំងអស់សប្បាយរីករាយមែនទែន ។ ជាមួយគ្នានោះដែរ ពួកយើងបានថតរូបជាច្រើនដើម្បីទុកជាអនុសាវរីយ៍ ។ ខាងក្រោមនេះ ជារូប ថតខ្លះដែលពួកយើងបានថតជុំគ្នានៅក្នុងសាលា ៖

 រូបថតខ្ញុំជាមួយគាត់!!!!



 រូបថតមិត្តភក្ក័របស់ខ្ញុំជាមួយលោកគ្រូ!!!!!!


រស្មីនិង លោកគ្រូសុធីក្នុងថ្ងៃខួបកំណើត!!!!!!

អាមុំជូនកាដូទៅលោកគ្រូ!!!!!!!!


ការបញ្ចុកនំដែលគួរអោយសើច មើលចុះ.................!


រូបថតជុំគ្នានៅសួនច្បារមុខថ្នាក់រៀន!!!!!


រូបថតជុំគ្នារបស់សិស្ស Front Office នៅថ្ងៃខួបកំណើតរបស់លោកគ្រូ
អ៊ីវ សុធី !!!!!!!!!!!!!!!!!!!!!
................................................................................