បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Tuesday, April 2, 2013

សួនកំណាព្យ ៖ លង់សេ្នហ៍អរិយក្សត្រ


លង់ស្នេហ៍អរិយក្សត្រ
(បទពាក្យប្រាំពីរ)

-ទូកដរចាកចេញចោលកំពង់
ត្រាច់ចរតម្រង់អរិយក្សត្រ
ធ្វើឲ្យចិត្តខ្ញុំព្រួយមិនបាត់ 
នឹកអរិយក្សត្រចង់ប្រាថ្នា ។

-មិនយូរប៉ុន្មានដល់ទឹកដី
ដ៏ស្រស់ប្រិមប្រិយ៍សែនសេ្នហា
ទនេ្ទញចង់ជួបតែភក្រ្តា
បងជាមយូរាចង់ផ្ញើប្រាណ ។

-អូនជាមយូរីដែនទន្លេ 
ចរិយាលើសគេគ្មានប្រៀបបាន
ស្រគត់ស្រគំដូចកល្យាណ
ធិតាសួគ៌ស្ថាននាត្រៃត្រឹង ។

-ពេលបានជួបអូនចិត្តអរភ័យ
ចង់ហៅមិត្តថ្លៃមកជួយពឹង
ប្រាប់អូនថាបងស្នេហ៍ព្រលឹងឪ
បើស្រស់ម្លឹងៗទ្រាំមេ្តចទៅ ។

-រសៀលទន់ទាបថ្ងៃរាបលិច
បងចាំមិនភ្លេចភ័ក្រឆ្លោមឆ្លៅ
ដើរបេះបន្លែចម្ការពៅ
ភ័ក្រក្រហមឆ្អៅគួរបេត្តី ។

-វេលាត្រូវឃ្លាតចង្អៀតចិត្ត
បងលាវមិត្រទាំងស្តាយស្រី
មិនដឹងថ្ងៃណាបានជួបថ្លៃ
សាសងសម្តីនឹងមាសស្ងួន ។

-លាហើយបុប្ជាចម្ការសេ្នហ៍
អរិយក្សត្រថែសម្រស់អូន
សូមផ្ញើបេះដូងស្មោះនឹមនួន
សាងស្នេហ៍នឹងអូនម្ចាស់ទន្លេ​​ ៕

ភ្នំពេញ ថ្ងៃ  ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៣
និពន្ធដោយ  ហៀង ធារ៉ា

(ព្រះអាទិត្យតូច)
រក្សាសិទ្ធិ


No comments: