បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Saturday, May 18, 2013

សួនកំណាព្យ ៖ កំដរចិត្តឈឺឈប់ស្រឡាញ់អូន


កំដរចិត្តឈឺឈប់ស្រឡាញ់អូន
(បទពាក្យប្រាំពីរ)

- ទឹកភ្នែកស្រក់ចុះពីបេះដូង
អារម្មណ៍ធីងធោងស្តាប់ពាក្យគេ
ត្បិតដឹងពាក្យពិតថាមាសមេ
មានស្នេហ៍ឲ្យគេមិនមែនបង ។

- លួចយំរាល់ថ្ងៃព្រោះស្នេហ៍ពេក
ទោះដឹងហួសហេតុតែនៅប៉ង
ធ្វើឲ្យចិត្តស្នេហ៍ជាប់ចំណង
អ្នកឈឺគឺបងមិនមែនអូន ។

-ជាប់ឈ្មោះស្រឡាញ់សង្សារគេ
គ្មានចិត្តថយទេពីមាសស្ងួន
នៅតែព្យាយាមលាក់បំពួន
លួចស្នេហ៍នឹមនួនគ្មានថ្ងៃប្រែ ។

- ២១ កក្កដាទើបដឹងច្បាស់
ថាឈឺខ្លាំងណាស់ព្រោះតែស្នេហ៍
ស្រឡាញ់គេពេកភ្លេចខ្លួនថែ
ធ្វើឲ្យព្រួញស្នេហ៍ចាក់បេះដូង ។

- ទឹកភ្នែកផ្តើមហូរទើដឹងឈឺ
ចង់ឲ្យអូនលឺក្នុងបេះដូង
ថាជំងឺនេះឈឺស្ទើរសូន្យ
ហេតុម្តេចចិត្តអូនមានតែគេ ។

- ថ្ងៃនេះកំដរចិត្តឈឺចាប់
ហើយចង់ស្រែកប្រាប់ចិត្តមាសមេ
ថាបងឈឺល្មមហើយព្រោះស្នេហ៍
គ្មានចិត្តទៀតទេសម្រាប់យំ ។

- កំដរចិត្តឈឺឈប់ស្រឡាញ់
ប្រាប់ខ្លួនថាចាញ់និងទំហំ
ចិត្តស្រឡាញ់គេច្រើនជាងខ្ញុំ
ស្នេហ៍គ្មានទ្រនំបាក់បង្គង ៕

ក្រុងព្រះសីហនុ
ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១២
និពន្ធដោយ ៖ ហៀង ធារ៉ា
(ព្រះអាទិត្យតូច)

រក្សាសិទ្ធិ

No comments: