បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Tuesday, April 2, 2013

សួនកំណាព្យ ៖ សំណៀងស្នេហ៍ទេសចរណ៍



សំណៀងស្នេហ៍ទេសចរណ៍
(បទពាក្យប្រាំបី)

-សៀមរាបដែនដីមហានគរ
សែនល្បីខ្ទារខ្ទរពាសពេញលោកា​
ខ្មែរមានមោទនៈព្រោះជាខេមរា
អង្គរមហាប្រាសាទគ្មានពីរ ។

-របាំអប្សរាលើផ្ទាំងសិលា
ស្តែងពីកិរិយាទន់ភ្លន់នារី
បរទេសគ្រប់សាសន៍ពីគ្រប់ទិសទី
ចង់ឃើញទស្សនីយ៍អប្សរាពិតៗ ។

-ប្រាសាទបាយ័នស្នាមញញឹមខ្មែរ
យើងតាំងចិត្តថែកត់ត្រាក្នុងចិត្ត
កំពូលបាខែងមើលថ្ងៃរៀបលិច
ទេសចរណ៍ឆ្ងាយជិតចង់មកកំសាន្ត។

-ភ្នំពេញសៀមរាបឥឡូវជិតគ្នា
ទៅមកគ្រប់គ្រាអាចវិលល្ងាចបាន
ចម្រៀងទេសចរណ៍ច្រៀងកំដរប្រាណ
ជូនពរឲ្យបានសុខសាន្តរៀងអើយ។


ភ្នំពេញ ថ្ងៃ  ពុធ ទី ២៧ ខែ មិនា ឆ្នាំ ២០១៣
និពន្ធដោយ  ហៀង ធារ៉ា
(ព្រះអាទិត្យតូច)
រក្សាសិទ្ធិ



No comments: