បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Wednesday, January 2, 2013

សួនកំណាព្យ ៖ រនាតកូនខ្មែរ


រនាតកូនខ្មែរ
បទពាក្យប្រាំពីរ

  -រណីងរណងពិរោះក្រៃ
រនាតស្នាដៃភ្លេងកូនខ្មែរ
       មានអមចម្រៀងអន្ទងស្នេហ៍
ជួយទុកជួយថែវប្បធម៌ជាតិ ។

        -មហោរីសម័យដៃឯកលេង
ខ្ញុំស្តាប់វង្វេងមិនចង់ឃ្លាត
       ទោះនៅជិតឆ្ងាយនឹករនាត
ភ្លេងស្នេហ៍ថ្នមជាតិសិល្បៈយើង ។

        -គ្រប់ភ្លេងគ្រប់បទកត់ក្នុងចិត្ត
រាល់ថ្ងៃតែង​​គិតលើកតម្កើង
             ទោះសិល្បៈខ្មែរធ្លាក់បាក់ទ្រើង 
សិល្បៈខ្មែរយើងត្រូវតែរស់ ។

        -មិនត្រូវឲ្យអ្នកក្រៅបង្អាប់
សិល្បៈខ្មែរស្លាប់មានតែឈ្មោះ
ត្រូវប្រឹងឡើងវិញដើម្បីជួស
សិល្បៈខ្មែររស់ឈ្មោះខ្មែរមាន ។

        -សរសើរទឹកដៃស្រីអ្នកវាយ
រនាតទ្រង់ទ្រាយខ្មែរបានប្រៀន
វប្បធម៌ខ្មែរល្អអ្នកក្រៅគ្មាន
សូមកូនខ្មែរៀនបន្តគ្នា ។

        -រនាតកូនខ្មែរសូមថែចិត្ត
សូមថែគំនិតខ្មែរគ្រប់គ្រា
ថែសិល្បៈខ្មែរឲ្យរមនា
រនាតគឺជាសិល្បៈយើង ៕

ថ្ងៃ អង្គារ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១២
និពន្ធដោយ ហៀង ធារ៉ា
(ព្រះអាទិត្យតូច)
រក្សាសិទ្ធិ
                                               

No comments: