បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Wednesday, January 2, 2013

សួនកំណាព្យ ៖ សង្សារចិត្តស្មោះ


សង្សារចិត្តស្មោះ
បទពាក្យប្រាំពីរ

        -ស្នេហ៍ស្មោះរំលេចជាកំណាព្យ
តែងជាពាក្យកាព្យជូនសង្សារ
      ស្រឡាញ់ស្ម័គ្រស្មោះអស់សង្ខារ
បងនិងរៀមរ៉ាស្នេហ៍ភក្តី ។

        -រំដួលស្រស់ស្អាតមិនស្មើអូន 
ទាវស្រស់នឹមនួនក៏ចាញ់ថ្លៃ
ធ្វើឲ្យចិត្តស្នេហ៍បងលើស្រី  
កប់ដួងហប្ញទ័យភ្លេចមិនបាន ។

        - ពាក្យស្បថពាក្យស្បែអូនសច្ចា
កត់ក្នុងចិន្តាមិនប្រែប្រាណ
រងចាំរហូតទោះស្គមប្រាណ
ចាំស្រស់កល្យាណអោយចូលស្តី ។

        -អូនថា៤ឆ្នាំចប់បរិញ្ញា
បងនិងកនិដ្ឋាសាងភក្តី
សាងស្នេហ៍ស្មោះពិតលើវិថី
មង្គលសិរីថ្ងៃអាពាហ៍ ។

        -សង្សារចិត្តស្មោះដូចបំណង
ផ្កាក្រៅរបងបានជួបគ្នា
ក្រោយវេលាអាពាហ៍ពិពាហ៍
រស់នៅជុំគ្នារាប់រយឆ្នាំ ៕

ថ្ងៃ អាទិត្យ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១២
និពន្ធដោយ ហៀង ធារ៉ា
(ព្រះអាទិត្យតូច)
រក្សាសិទ្ធិ



No comments: