បេះដូងកូនប្រុស
( ពាក្យ កាកគតិ )
១-បេះដូងកូនប្រុស
មិនខ្ជិលច្រអូស
ខិតខំសិក្សា
ក្រេបយកចំណេះ
តាមក្បួនតម្រា
ដែលលោកបានចារ
ទុកមកជាយូរ ។
២-បេះដូងកូនប្រុស
មិនខ្ជិលច្រអូស
ខិតខំតស៊ូ
ជួយឪពុកម្តាយ
តាយាយមីងពូ
ព្យាយាមផ្តាច់ប្តូរ
គ្រប់ប្រាំងវស្សា ។
៣-បេះដូងកូនប្រុស
មិនខ្ជិលច្រអូស
ជួយយកអាសា
ជួយអ្នកជិតខាង
មិត្តរួមសាលា
ជួយធ្វើកិច្ចការ
សង្គមដោយស្មោះ ។
៤-បេះដូងកូនប្រុស
ត្រូវតែជម្រុះ
ភាពខ្ជិលអោយអស់
អភិវឌ្ឍសង្គម
ជម្រុញកេរ៌ឈ្មោះ
ទឹកដីខ្មែរស្រស់
ទេសចរណ៍តាមស្នេហ៍ ។
៥-បេះដូងកូនប្រុស
ត្រូវតែប្រឹងរស់
ដើម្បីដីខ្មែរ
អរិយធម៌រុងរឿង
វប្បធម៌ហូរហែ
បេះដូងឈាមខ្មែរ
ត្រូវថែអោយបាន
៕
ខេត្តព្រះសីហនុ
ថ្ងៃ ពុធ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១១
និពន្ធដោយ
៖ ហៀង ធារ៉ា
( ព្រះអាទិត្យតូច )
រក្សាសិទ្ធិ
No comments:
Post a Comment