បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Wednesday, January 2, 2013

សួនកំណាព្យ ៖ ស្នេហ៍មិនឈ្នះស្និទ្ធ


ស្នេហ៍មិនបានស្និទ្ធ
( បទពាក្យ ៧ )

-អារម្មណ៍ថ្ងៃនេះខុសម្សិលមិញ
ដួងចិត្តទោម្នេញសែនសោកា
រឿងរ៉ាវកើតឡើងពេញឱរា
អោយធ្វើយ៉ាងណាទើបស្រាយបាន ។

-៦ខែផុតទៅពៅដឹងទេ
បងនឹកមាសមេឥតស្រាកស្រាន
ទន្ទេញចង់ជួបមុខកល្យាណ
ទើបបងសុខសាន្តលែងខ្វាយខ្វល់ ។

-ថ្ងៃមួយបងបានទៅលេងស្រុក
បងបានជួបមុខស្រស់និមល
ចង់ទៅប្រាប់អូនអោយបានយល់
ថាបងនេះជ្រុលស្នេហ៍អូនហើយ ។

-អកុសលកម្មបងគ្មានវាសនា
បានស្រស់ជីវ៉ាមកកៀកកើយ
ព្រោះរូបចរណៃមានគូរហើយ
ទើបស្រីកន្តើយដាក់រូបបង ។

- អោយភ្លេចម្តេចទៅក្តីស្រឡាញ់
បេះដូងពោរពេញរូបនួនល្អង
ចង់បានកៀកកើយបីត្រកង
ប៉ុន្តែបំណងរលាយសូន្យ ។

-ខាំមាត់បិទភ្នែកបំភ្លេចស្ងួន
ជូនពរនឹមនួនលើផ្លូវស្នេហ៍
សុភមង្គលមានហូរហែ
សូមអូនជួបតែស្នេហ៍ភក្តី ៕

ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ 
សរសេរចប់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១១ 
និពន្ធដោយ  ហៀង ធារ៉ា
(ព្រះអាទិត្យតូច)
រក្សាសិទ្ធិ


No comments: