បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, February 16, 2012

បទចម្រៀងពីជិវិត ៖ លាស្នេហ៍តាំងគោក


លាស្នេហ៍តាំងគោក

        I. នឹកភូមិតាំងគោកពន្លកស្នេហ៍ខ្ញុំ វត្តថ្លាជំរុំបេះដូងភក្តី វិទ្យាល័យតាំងគោកបងរៀននឹងស្រី ស្រះបន្ទាយក្តីយើងធ្លាប់សាងអនុស្សា ។

       II. ស្រណោះកង់ចាស់បងធ្លាប់ឌុបម៉ុម ក្រោមភ្លៀងរលឹមចេញពីសាលា អូនទាយសៀវភៅបាំង អោយរៀមរ៉ា រាល់អនុស្សា បងចាំគ្មានថ្ងៃបំភ្លេច ។

      R. ពេលបងរៀនឆ្ងាយ អូនផ្តើមប្តូរចិត្ត ផ្លាស់ប្តូរគំនិតឈប់ស្និទ្ធស្នេហា អូនមកភ្នំពេញអូនមាន សង្សារ ហើយប្រាប់បងថាទុកបងជាមិត្ត ។

     III. លាហើយតាំងគោកលាស្នេហ៍ភក្តី លាចិត្តអប្រិយ៍លាម្ចាស់ចិន្តា លាហើយក្បាលទឹកលែងនឹក ជីវ៉ា លាស្នេហ៍សាវ៉ា លាហើយស្មាលារហូត ។



និពន្ធដោយ ៖ ហៀង​ ធារ៉ា ( ព្រះអាទិត្យតូច )
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ 

No comments: