បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Friday, July 6, 2012

សួនកំណាព្យ ៖ ផ្ញើស្នេហ៍ក្បែរស្ទឹងសែន



ផ្ញើស្នេហ៍ក្បែរស្ទឹងសែន
( បទពាក្យប្រាំពីរ )

-ស្ពានកំពង់ធំជំរុំស្នេហ៍
បានជួបមាសមេផ្កាក្រពុំ
បូប្ជាស្ទឹងសែនកំពង់ធំ
អូនជាក្រមុំល្អលើសស្រី

-បុណ្យចូលឆ្នាំខ្មែរជួបម្តងទៀត
ម្តេចក៏វរនាថមិនប្រណី
ខំសួរសុខទុក្ខអូនមិនស្តី
ហេតុអ្វីចរណៃថ្លៃដើរគេច

-បានជួបមិត្តអូនប្រាប់បងថា
ស្រស់ស្រីកនិដ្ឋាឈ្មោះស្រីពេជ្យ
លឺឈ្មោះនឹករូបចាំជានិច្ច
ទន្ទេញឈ្មោះពេជ្យជាប់ហលទ័យ

-មកដល់សន្ទុកជួបមុខទៀត
បងលៃលកឆ្លៀតហៅឈ្មោះថ្លៃ
ក្រែងអូនបានលឺតបសម្តី
តែបែររីងរៃស្រីមិនឆ្លើយ

-ឱស្ទឹងសែនម្ចាស់អ្នកកើតអ្វី 
ទើបមិនស្រដីស្តីឆ្លងឆ្លើយ
បងហៅម្តងៗពៅកណ្តើយ
រឺមួយត្រាណត្រើយមានម្ចាស់ចិត្ត ?

-មិនថាថ្ងៃនេះរឺថ្ងៃណា
បងផ្ញើសង្ខារម្ចាស់ស្ទឹងពិត
ទោះអូនទំនេររឺគេស្និទ្ធ
កវីផ្ញើចិត្តម្ចាស់ស្ទឹងហើយ

ក្រុងព្រះសីហនុខេត្តព្រះសីហនុ
សរសេរចប់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១
និពន្ធដោយ ហៀងធារ៉ា
( ព្រះអាទិត្យតូច )
រក្សាសិទ្ធិ

No comments: