បទចម្រៀងប្រចាំខែ

TuneList - Make your site Live

អត្ថបទថ្មីៗ

Thursday, November 1, 2012

សួនកំណាព្យ ៖ តាំងគោកកំណើតស្នេហ៍



តាំងគោកកំណើតស្នេហ៍
( បទពាក្យប្រាំពីរ )

-អនុស្សាវរីយ៍វិទ្យាល័យ
លួចស្រឡាញ់ស្រីជាកូនគ្រូ
មិនហ៊ានហាស្តីត្រឹមគិតគូរ
សុខចិត្តទុកយូរមិនហ៊ានប្រាប់

        -ដឹងថាមិត្តបងស្រឡាញ់អូន
បេះដូងសោះសូន្យព្រោះឈឺចាប់
គេហ៊ានសារភាពមុនបងប្រាប់
ជីវិតដូចស្លាប់ស្តាប់ពាក្យគេ

        -តែបងរស់វិញពេលអូនឆ្លើយ
ថាស្រស់ត្រាណត្រើយមិនស្នេហ៍ទេ
ទុកដូចមិត្តភ័ក្រ្កអូននិងគេ
ទុកពេលទំនេរវ័យសិក្សា        
        
        -អង់គ្លេសក្រៅម៉ោងអង្គុយក្បែរ
សន្សំចិត្តថែស្នេហ៍ជីវ៉ា
ចង់ប្រាប់ពាក្យពិតក្នុងឱរា
តែគិតខ្លាចថាស្តីមិនសម

        -ម្លប់ដើមពោធិធំមុខអាគារ
បងស្រណោះគ្រាលួចមើលម៉ុម
កម្រិតថ្នាក់អូនខ្ពស់ឧត្តម
ចំណែករូបខ្ញុំទាបជាងថ្លៃ

        -នឹកឃើញកង់ចាស់ធ្លាប់ឌុបគ្នា
រលឹមរងាអូនឱបដៃ
ចិត្តព្រួយបារម្ភនិងចរណៃ
ភ័យព្រួយយប់ថ្ងៃព្រោះចិត្តស្នេហ៍

        -ឱតាំងគោកអើយជួយប្រាប់ផង
ថាក្តីបំណងខ្ញុំអាចទេ
លួចស្រឡាញ់គេរាល់ថ្ងៃខែ
រហូតចិត្តស្នេហ៍ហាបេះដូង

        -តាំងគោកនេះហើយជាកំណើត
រៀនផ្តើមកកើតស្នេហ៍ក្នុងទ្រូង
ចង់ប្រាប់អូនថាមនុស្សដំបូង
តាំងគោកបេះដូងកំណើតស្នេហ៍
                       
ក្រុងព្រះសីហនុខេត្តព្រះសីហនុ
សរសេរចប់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១
និពន្ធដោយ ហៀងធារ៉ា
( ព្រះអាទិត្យតូច )
រក្សាសិទ្ធិ


No comments: